ជាការពិតណាស់ បើគិតមកទល់់និងពេលនេះ តារាសម្ដែងថៃស្រី Sririta ត្រូវបានស្វាមីខ្លួនសុំរៀបការបានរយៈពេល១ឆ្នាំហើយ ហើយក្រោយពេលដែលអ្នកទាំងពីររៀបការ ជីវិតប្ដីប្រពន្ធពិតជាមានសុភមង្គល និងផ្អែមល្ហែងខ្លាំងណាស់។
ជាក់ស្ដែងដើម្បីរំលឹកខួបស្នេហារយៈពេល១ឆ្នាំនេះ Sririta ក៏បានបង្ហោះរូបភាព កាលពីពេលដែលស្វាមីនាងសុំនាងរៀបការ ក្នុងវិមានបែបបុរាណមួយ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ នាងថែមទាំងសរសេរសាររៀបរាប់យ៉ាងដូច្នេះទៀតថា៖
«រីករាយថ្ងៃគម្រប់ខួបមួយឆ្នាំ មិនដែលធ្លាប់គិតថា ស្រលាញ់អ្នកណាខ្លាំងបែបនេះ នោះទេ។ ហើយក្តីស្រលាញ់នេះ ក៏កើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ។អរគុណដែលបានធ្វើអោយ គ្រប់ពេលសុទ្ធតែជាពេលដែល មានអត្ថន័យ។ អរគុណសម្រាប់ក្តីស្រលាញ់ និងការផ្តល់កិត្តិយស Rita ស្រលាញ់បង»។
គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលឃើញតារាស្រីរូបនេះ បង្ហោះរូបភាពរួមជាមួយនិងសារបែបនេះ ស្វាមីនាងក៏បានចូលទៅបញ្ចេញមតិភ្លាមៗដែរថា «Love You Baby» ដែលធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត និងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរខ្លាំងណាស់៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី