អ្នកណាកើតអី? តារាស្រីថៃ Namcha អត់ដេកអត់ពួន ចាំនៅបន្ទប់សង្រោះបន្ទាន់ ហើយបង្ហោះសារតក់ស្លត់ថា…

Namcha តារាស្រីស្អាតរូបស្រស់ហើយមានសមត្ថភាពខ្ពស់ក្នុងវិស័យសិល្បៈនៅពេលនេះនាងពិបាកចិត្តខ្លាំងចំពោះមិត្តសម្លាញ់គឺសុខនមាឌធំអាយុ 16 ឆ្នាំរបស់នាងបានឈឺធ្ងន់។

ដោយសារតែអូនសុខន Namplav មានអាយុដល់ទៅ 16 ឆ្នាំទៅហើយទើបធ្វើឲ្យមានជម្ងឺច្រើននិងត្រូវទទួលការព្យាបាលជាបន្ទាន់ រឿងនេះបានធ្វើឲ្យកញ្ញា Namcha មិនបានដេកមិនបានពួនទេ នាងត្រូវនៅចាំមើលថែអូនសុខនជានិច្ច។

After Footer (Active) - damrei Mr1 Zone2

Namcha ពិតជាមានការព្រួយបារម្ភខ្លាំងណាស់រហូតដល់នាងផុសរូបអូនសុខន Namplav ព្រមជាមួយ caption នៅក្នុង instagram ដែលមានឈ្មោះថា @namcha_tea៖  Mi ស្រលាញ់ប្អូនខ្លាំងណាស់ Miមកធ្វើការអារម្មណ៍មិននៅនិងខ្លួន…….អូនតូចកំពុងតែចាកចោល Mi មែនទែនហើយមែនទេ….វាមិនពិតទេតើមែនទេ…Miពិតជាសំណាងល្អណាស់ដែលមានអូនតូចនៅក្នុងគ្រួសារ..អូនតូចចូលមកបំពេញជីវិតរបស់Mi ធ្វើឲ្យមានស្នាមញញឹមមានក្ដីសុខគ្រប់ពេល….Miធ្វើការចប់ប្រញ៉ាប់ទៅកំដរបានជាគ្នា….ស្រលាញ់ខ្លាំងណាស់…អូន Namplav ជាក្មេងគួឲ្យស្រលាញ់….ស្រលាញ់ពេញបេះដូង។

អារម្មណ៍ស្រលាញ់ស្មើរជីវិតគឺចឹងសោះ រឿងនេះក៏បានធ្វើឲ្យអ្នកគាំទ្រមើលឃើញក្ដីស្រលាញ់របស់ Namcha ចំពោះអូន Namplav គឺពិតជាជ្រាលជ្រៅណាស់ហើយក៏មានការផ្ដល់កម្លាំងចិត្តជាច្រើនពីសំណាក់អ្នកគាំទ្ររបស់នាង។

អត្ថបទដោយ : នីត្តា