ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះតារាសម្ដែងថៃស្រី Gubgib Sumonthip និងស្វាមី Bie Thassapak ទើបតែទទួលបានសមាជិកថ្មីម្នាក់ទៀត គឺកូនស្រីទី២របស់ខ្លួន មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។
ជាក់ស្ដែងប៉ុន្មានថ្ងៃមុន Bie និង Gubgib បាននាំកូនស្រីទីពីររបស់ខ្លួនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ហើយពេលនោះ Bie បានថតរូប ដោយដាក់ឲ្យកូនស្រីតូចរបស់ខ្លួនអង្គុយលើតុ រួចបង្ហោះរូបភាពនោះនៅលើគណនី Instagram របស់ Gubgib តែអ្វីដែលនឹកស្មានមិនដល់ មហាជនជាច្រើនបាននាំគ្នារិះគន់ទៅ Bie ថា លោកមិនគួរដាក់កូនស្រីដែលទើបតែកើតបែបហ្នឹងនោះទេ ការដាក់ឲ្យគ្នាអង្គុយបែបនេះ អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឆ្អឹង និងការលូតលាស់របស់ក្មេង។
មិនត្រឹមតែប៉ុនណោះ គ្រប់គ្នាថែមទាំងបញ្ចេញមតិថា នេះគឺជាការថ្វីប្រហែសយ៉ាងខ្លាំងសម្រាប់ឪពុកម្ដាយ ដូច្នេះឪពុកម្ដាយគ្រប់រូបត្រូវតែប្រុងប្រយ័ត្នចំពោះកូនតូចរបស់ខ្លួន មិនគួរណាធ្វើបែបហ្នឹងនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី