ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាចម្រៀងស្រី នីរ័ត្ន រៀបការកសាងគ្រួសារមក ជីវិតគូរបស់អ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ស្របពេលនេះមានចំណងដៃកូនប្រុសម្នាក់ដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងថែមទៀត។
ជាក់ស្ដែងបើយើងងាកទៅចាប់អារម្មណ៍ មុខមាត់កូនប្រុសរបស់អ្នកនាងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រែប្រួលស្អាតឡើងៗ គ្រាន់តែមហាជនបានឃើញភ្លាម នរណាក៏ពោលពាក្យថាស្រលាញ់ និងគួរឲ្យក្នាញ់គ្រប់ៗគ្នាដែរ។
មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនក៏បានសរសើរ និងច្រណែនតារាស្រីរូបនេះ ដែលមានកូនប្រុសមានរូបសម្រស់ស្រស់ស្អាត តាំងពីតូចបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី