មិននឹកស្មានសោះ! អ្នកគ្រប់គ្រងរបស់ Lisa បែរជាហ៊ានធ្វើរឿងបែបនេះដាក់នាងទៅវិញ

វាពិតជារឿងដ៏គួរឲ្យភ្ងាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រវិស័យ Kpop ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមនារី Blackpink ជាពិសេសគឺ អ្នកគាំទ្ររបស់ Lisa ផ្ទាល់តែម្ដង ដោយហេតុថារូបនាងត្រូវបានអ្នកគ្រប់គ្រប់ផ្ទាល់ខ្លួនលួចឆបោកអស់ប្រាក់ប្រមាណ ១ ពាន់លានវ៉ន់ ដែលស្មើរប្រមាណជាង ៨០ ម៉ឺនដុល្លារអាមេរិក។ នេះបើយោងតាមប្រភពពត៌មាន soompi នាវេលាថ្ងៃត្រង់នេះ។

យោងតាមប្រភពពត៌មាននោះបានបញ្ជាក់ទៀត ប្រាក់ទាំងអស់នោះត្រូវបានអ្នកគ្រប់គ្រប់រូបនោះយកទៅលេងល្បែង។ ហេតុការណ៍នេះពិតជាបានធ្វើឲ្យមនុស្សជាច្រើនភ្ងាក់ផ្អើលរួមទាំងអ្នកក្នុងផលិតកម្ម YG ទាំងអស់ ព្រោះថា Lisa បានចាត់ទុក អ្នកគ្រប់គ្រប់រូបនោះ ដូចជាសាច់ញាតិរបស់នាង តែបែរជាមិននឹកស្មានថាមានរឿងបែបនេះកើតឡើងទាល់តែសោះ៕


អត្ថបទដោយ៖​ ស្រីពេជ្រ