បាត់មុខយូរ! ទីបំផុតតួឯកប្រុសរឿង «ដាវទេពជូសៀន» ទទួលថតរឿងភាគបុរាណថ្មីត្រៀមចាក់បញ្ចាំងឆ្នាំក្រោយ

ប្រិយមិត្តជាច្រើនប្រហែលជាបានស្គាល់នូវរឿងភាគចិនដ៏ល្បីរឿង «ដាវទេពជូសៀន» រួចមកហើយ ដោយហេតុវាជារឿងភាគដែលមានឈ្មោះល្បីមិនថាតែក្នុងប្រទេសចិន ក៏ដូចជាក្រៅប្រទេសឡើយ។ លើសពីនេះ រឿងភាគដែលមានគុណភាពមួយនេះក៏ធ្លាប់បានចាក់ផ្សាយនៅស្ថានីយទូរទស្សស៍ក្នុងប្រទេស កម្ពុជា យើងផងដែរ។

មែនទែនទៅ តួឯកប្រុសក្នុងរឿងភាគដ៏ល្បីមួយនេះ គឺតារាសម្ដែងប្រុស លោក Li Yifeng បានខកខានមិនបានបង្ហាញមុខក្នុងរឿងភាគបុរាណអស់រយៈពេលជិត ៤ ឆ្នាំមកហើយ។ ណាមួយរឿងភាគដែលលោកបានថតរួចរាល់តាំងពីយូរសុទ្ធតែជារឿងភាគសម័យ ហើយក៏មិនទាន់ត្រូវបានចាក់ផ្សាយជាផ្លូវការ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្ររបស់លោកពិតជាមានក្ដីនឹករលឹកខ្លាំង។

នាពេលថ្មីៗ នេះ តារាសម្ដែងប្រុសវ័យ ៣៣ ឆ្នាំ រូបនេះក៏បានប្រទះឃើញកំពុងថតរឿងភាគបុរាណចិនថ្មី ជាមួយនឹងតារាសម្ដែងស្រី Yukee Chen ដែលមានចំណងជើងថា «Mirror Twin’s Cities»។ ថ្វីបើមិនទាន់មានការបញ្ជាក់ច្បាស់ពីក្រុមខាងផលិតរឿងភាគ «Mirror Twin’s Cities» តែរឿងភាគមួយនេះរំពឹងថានឹងត្រូវចាក់ផ្សាយនៅឆ្នាំក្រោយជាមួយនឹងរឿងភាគល្បីៗ ផ្សេងទៀតដូចជា​ Novoland: Novoland: Pearl Eclipse របស់ YangMi និង William Chan , Immortality របស់ Luo Yunxi និង Chen FeiYu, Princess Chang ge របស់ Dilraba និង Wu Lei, The Golden Hairpin របស់ YangZi និង Kris  ជាដើម។

គួរបញ្ជាក់ផងដែរ មុននឹងតារាសម្ដែងប្រុស Li Yifeng និងតារាសម្ដែងស្រី Yukee Chen បានគ្រងតំណែងជាតួឯកក្នុងរឿងភាគមួយនេះ មានពត៌មានលេចលឺរាប់មិនអស់ទាក់ទងនឹងតួសម្ដែង ក្នុងនោះផងដែរ តារាសម្ដែងប្រុស XiaoZhan និងតារាសម្ដែងស្រី Dilraba និង YangZi សុទ្ធតែធ្លាប់ត្រូវបានគេរំពឹងទុកថាជាតួឯកក្នុងរឿងភាគមួយនេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ