ស្ងាត់ពីសិល្បៈពិតមែនតែ ណាំ​ ប៊ុណ្ណារ័ត្ន កំពុងតែមានក្ដីសុខជាមួយភរិយានិងកូនៗ!(មានរូបភាព)

ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាចាំហើយម្ចាស់បទ «ពេលវេលាមិនសក្ដិសម» លោក ណាំ ប៊ុណ្ណារ័ត្ន ទោះបីជាពេលនេះលោកហាក់បីដូចជាស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈបន្ដិចក៏ពិតមែន តែមហាជនជាច្រើននៅតែស្រលាញ់និងគាំទ្រសម្លេងលោកដដែល។

ជាក់ស្ដែងបើយើងក្រឡេកមើលជីវិតគ្រួសារលោក ក្រោយពេលស្ងប់ស្ងាត់ពីសិល្បៈវិញ សព្វថ្ងៃនេះលោកមានពេលវេលាច្រើនសម្រាប់គ្រួសារ ពោលគឺលោកតែងតែបង្កើតភាពផ្អែមល្ហែមទៅកាន់ភរិយានិងកូនៗរបស់លោកសឹងតែគ្រប់ពេល ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ថ្វីត្បិតតែតារាប្រុសរូបនេះ មិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈ តែលោកកំពុងតែសាងសុភមង្គលជាមួយនិងគ្រួសារយ៉ាងមានក្ដីសុខ ពិតជាគួរឱ្យស្ញប់ស្ញែងខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី