ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា Min Pechaya គឺជាតារាសម្ដែងថៃស្រីម្នាក់ដែលល្បីឈ្មោះក្នុងប៉ុស្ដ៍ទូរទស្សន៍លេខ៧ថៃ ហើយនាងក៏តែងតែទទួលបានការគាំទ្រ និងសរសើរមិនដាច់ពីមាត់អំពីទេពកោសល្យសម្ដែង និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។
ជាក់ស្ដែងបើសិនជាយើងងាកទៅចាប់អារម្មណ៍អំពីអាយុពិតនាងវិញ ឆ្នាំនេះនាងមានអាយុ៣១ឆ្នាំហើយ តែបើនិយាយពីរូបសម្រស់វិញ ពិតជាស្រស់ស្អាត និងក្មេងជាងវ័យខ្លាំងណាស់ បើមិនប្រាប់នោះទេ គ្រប់គ្នាប្រាកដជាគិតថានាងទើបតែមានអាយុ២០ឆ្នាំជាងតែប៉ុនណោះ។
លើសពីនេះទៅទៀត តារាស្រីរូបនេះក៏ទទួលបានការសរសើរពីរូបរាងដ៏ស្រឡូនស្អាតរបស់នាង មិនថាពេលតុបតែងខ្លួនក្នុងស្ថានភាពបែបណានោះទេ មើលទៅពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី