ចូលរួមរំលែកទុក្ខផង! លោកយាយ សុគន្ធ និសា ទទួលមរណៈភាពហើយ!(មានរូបភាព)

ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលកាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សុគន្ធ និសា បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយគឺ លោកយាយជាទីស្រលាញ់របស់អ្នកនាង ពេលនេះបានទទួលមរណៈភាពហើយ។

ក្នុងនោះផងដែរអ្នកនាងបានរៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «ដំណើរដែលមិនបានព្រៀងទុកថ្ងៃនេះ​ ប្រៀបដូចជាសុបិន្ត​ ទៅកន្លែងដែលមិនបានគិតថាទៅ​ កន្លែងដែលមិនចង់ទៅ​ បែរជាត្រូវទៅដល់​ ការគិតវាមិនដូចការពិត​ គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកើតឡើងចំពោះយើងឡើយ​ តែបញ្ហាគឺមានចំពោះយើងជារៀងរហូត​ មានសុខក៏មានទុក្ខ​ តែគ្រប់គ្នាមើលមិនឃើញភាពស្ងប់ តែភាពស្ងប់នៅជាមួយយើងរហូត​ អ្វីៗគឺតាមដំណើរធម្មជាតិ​ (សូមវិញ្ញាណខ័ន្តរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ​)»។

ក្រោយពេលទទួលដំណឹងនេះភ្លាម មហាជននិងហ្វេនៗជាច្រើនរបស់តារាចម្រៀងស្រីរូបនេះ បាននាំគ្នាចូលរួមសោកស្ដាយ ក៏ដូចជារំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារអ្នកនាងគ្រប់ៗគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី