Mew ធ្ងន់កក្រោយពេលស្វាមី Comment សួរពេលនាងផុសរូបស្វីតៗជាមួយ Mark prin!

Mew តួឯកស្រីក្នុងរឿង My husband in law កំពុងតែធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពេលដែលនាងទទួលសម្ដែងជាមួយ Mark Prin ហើយនាងតែងតែផុសប្រូម៉ូតរឿងនៅក្នុង Instagram របស់នាងជាញឹកញ៉ាប់ផងដែរ។

រូបភាពក្នុងសាច់រឿងដែលនាងផុសគឺពិតជាមិនធម្មតាទេព្រោះសុទ្ធតែរូបភាពបង្កប់នូវភាពផ្អែមល្ហែមរូ៉ម៉ែនទិចស្ទើរតែគ្រប់ឈុតឆាកហើយចា។ តែលើកនេះអ្វីដែលពិសេសជាងនេះនោះគឺ comment របស់ស្វាមីនាងតែម្ដង ដោយលោកបានចូលទៅ comment សួរភរិយាខ្លួនថា៖ ប្រពន្ធមែនទេ? តើជាប្រពន្ធមែនទេបាត55555? ចំណែកឯអ្នកគាំទ្រវិញពេលឃើញបែបនេះគឺថានាំគ្នាទះឲ្យភាពកំប្លែងរបស់លោកគ្រប់គ្នាតែម្ដង។

សម្រាប់មួយគូនេះអាចនិយាយបានថាផ្អែមល្ហែមណាស់ព្រោះតែអ្នកទាំងពីរតែងតែបង្ហាញក្ដីស្រលាញ់រវាងគ្នានិងជាញឹកញ៉ាប់ ជាពិសេសមិនថា Mew ធ្វើអ្វីនោះទេតែងតែឃើញស្វាមីនាងនៅក្បែរចាំផ្ដល់កម្លាំងចិត្តដល់នាងជានិច្ច។

ចង់ប្រាប់ថាអ្នកគាំទ្រល្មមៗអាចលើសជាតិស្ករបានចា។

អត្ថបទដោយ : នីត្តា