ដឹងទេ? Pong Nawat ចូលប្រឡូកសិល្បៈជិត២០ឆ្នាំហើយ តែមិនដែលមានរឿងនេះកើតឡើងទេ!

បើគិតមកទល់និងសព្វថ្ងៃនេះ Pong Nawat នៅតែជាតារាសម្ដែងថៃប្រុសម្នាក់ ដែលមានកេរ្តិ៍ល្បីល្បាញ និងមានអ្នកគាំទ្រច្រើនដដែល មិនថាលោកចូលប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំ និងពេលនេះមានវ័យ៤១ឆ្នាំហើយក៏ដោយ។

ជាក់ស្ដែងកន្លងមកមហាជននិងហ្វេនៗជាច្រើនតែងតែសរសើររឿងមួយរបស់តារាប្រុស គឺចាប់តាំងពីពេលដែលលោកចូលប្រឡូកសិល្បៈមកទល់និងពេលនេះ លោកមិនដែលមានរឿងអាស្រូវមិនល្អដែលធ្វើឲ្យមហាជនរិះគន់នោះទេ ហើយគ្រប់គ្នាក៏ចាត់ទុកលោកជាតារាគំរូក្នុងរឿងនេះដែរ។

តែយ៉ាងណាមិញ តារាប្រុសរូបនេះក៏ធ្លាប់មានរឿងរ៉ាវបែកបាក់ស្នេហា ជាមួយតារាចម្រៀង និងជាតារាសម្ដែង Jarinya កាលពីកំឡុងឆ្នាំ ២០១៣ ម្ដងដែរ តែហ្វេនៗនិងមហាជនជាច្រើននៅតែស្រលាញ់ពេញចិត្តលោកដដែល៕

អត្ថបទដោយ៖ស៊ីវលី