នរណាមិនច្រណែន! រៀបការមិនបានប៉ុន្មានផង ឈុំ វត្តី ត្រូវស្វាមីផ្ញើលុយឲ្យយ៉ាងច្រើន!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា​ កាលពីមួយខែមុនតារាសម្ដែងស្រីរូបស្រស់ ឈុំ វត្តី បានសម្រេចចិត្តរៀបការកសាងគ្រួសារជាមួយនិងគូស្នេហ៍ ហើយក្រោយពេលរៀបការហើយអ្នកទាំងពីរក៏កាន់តែផ្អែមល្ហែម និងមានសុភមង្គលខ្លាំងផងដែរ។

ជាក់ស្ដែងថ្មីៗនេះតារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលនាងបានបង្ហោះរូបភាពបង្ហោះពីចំនួនលុយដែលស្វាមីនាងបានផ្ញើឲ្យនាងមានរហូតដល់ ១៥៥០០ដុល្លារឯណោះ ហើយក្នុងនោះនាងថែមទាំងសរសេរសារយ៉ាងដូច្នេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«អរគុណលោកប្តី ហៃឡើង surprise អត់ដឹងអីតិចនៅសុខៗបាញ់លុយឲ្យប្រពន្ធ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងច្រណែនតារាស្រីរូបនេះ ដែលមានស្វាមីល្អបែបនេះ ចេះ Surprise ភរិយាដោយបាញ់លុយរាប់មុឺនដុល្លារឲ្យទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី