ធ្លាប់តែឃើញ Mew នៅក្នុងរឿង My husband in law សុភាពទន់ភ្លន់ផ្អែមល្ហែមតែដល់ពេលឃើញនៅក្រៅសាច់រឿងចង់ប្រាប់ថាផ្សេងគ្នាដាច់ស្រលះតែម្ដងហើយ។
ដោយសារតែត្រូវសម្រាកនៅផ្ទះជាច្រើនខែដើម្បីការពារខ្លួនពីជម្ងឺកូវីដ 19 ទើបតារាសម្ដែងស្រីស្អាត Mew និងគ្រួសារមិនអាចធ្វើដំណើរទៅណាមកណាបាន។ តែដោយសារមានការស្ងប់ស្ងាត់ខ្លះហើយទើបថ្ងៃនេះ Mew បានចេញមកស្រូបខ្យល់អាកាសបរិសុទ្ធឈរនៅលើឆ្នេរខ្សាច់បង្អួតសម្រស់យ៉ាងស្រស់ស្អាត។
ធ្លាប់តែឃើញស្លៀកពាក់ជិតៗតែពេលនេះបានមកមើលនាងស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ីតិចៗវាលខ្នងបញ្ចេញសាច់សម៉ត់រលោងម្ដងគឺពិតជាប្លែកភ្នែកនិងស្រស់ស្អាតខ្លាំងណាស់។ ទោះបីជារៀបការហើយក៏ដោយក៏ស្វាមីមិនដែលហាមឃាត់ក្នុងការបញ្ចេញសាច់ស្លៀកស៊ិចស៊ីអីទេ ពិតជាគួឲ្យច្រណែននិង Mew ខ្លាំងណាស់។
ចំពោះការទៅសម្រាក់លំហែកាយនៅឯសមុទ្រលើកនេះនាងមិនបានទៅតែពីរនាក់ទេគឺថានាំទាំងគ្រួសារម៉ាក់ប៉ាបងប្អូនទៅទាំងអស់តែម្ដងអាចនិយាយបានថាគ្រួសារធំប្រកបដោយសុភមង្គលនិងភាពរីករាយគ្រប់ៗគ្នា។
អត្ថបទដោយ : នីត្តា