ទោះជាពេលវេលាដើរនៅមុខអស់ពេលជាច្រើនឆ្នាំហើយក្ដី តែសម្រាប់តួឯកប្រុស My husband in law ដូចជាគ្មានអ្វីប្រែប្រួលសោះ។ ហើយពេលនេះកំពុងតែធ្វើឲ្យអ្នកគាំទ្រស្រលាញ់សើ្ទរលេបទៅហើយ!!!
គ្រប់គ្នាតែងតែប្រែប្រួលទៅតាមពេលវេលាសម្រាប់រូបសម្រស់មិនថាប្រុសឬស្រីមានចាស់ប្លែកខ្លះហើយ តែសម្រាប់ Mark Prin ប្លែកដែរប្លែកសង្ហារជាងមុនទៅវិញបើប្រៀបធៀបពី 5ឆ្នាំមុននិងឥលូវ។ មកដល់ពេលនេះ Mark ក៏មានអាយុដល់ទៅ 30 ឆ្នាំហើយតែបើមើលមុខដូចជាអាយុទើបតែ 23-24 ឆ្នាំចឹងបើនិយាយទៅសាច់ចាំជាងស្រីទៅទៀត។
បើទាញពេលវេលាពេលដែល Mark ធ្លាប់សម្ដែង MV ជាមួយ Mono Music ឬ Mono Group ទោះជាកន្លងផុតទៅ 5ឆ្នាំហើយតែលោកនៅតែមានមុខក្មេងសង្ហារស្រស់ថ្លានិងទៅតែជាទីស្រលាញ់ពេញចិត្តដល់អ្នកគាំទ្រដដែល។
អត្ថបទដោយ : នីត្តា