ល្អណាស់! Matt Peranee តាមមើលថែគូស្នេហ៍ខណៈលោកកំពុងចូលមន្ទីរពេទ្យវះកាត់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយអំពីគូស្នេហ៍ផ្អែមល្ហែម Matt Peranee និងសេដ្ឋីវ័យក្មេងលោក Songkran ដែលអ្នកទាំងពីរតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនច្រណែនភាពផ្អែមល្ហែមរបស់អ្នកទាំងពីរស្ទើរតែគ្រប់ពេល។

ជាក់ស្ដែងថ្មីៗនេះ Songkran បានសម្រេចចិត្តធ្វើការវះកាត់ជង្គង់របស់ខ្លួន បន្ទាប់ពីជួបបញ្ហាឈឺរាំុរ៉ៃអស់រយៈពេលជាយូរមក ហើយក្នុងនោះលោកក៏បានបង្ហោះរូបភាព និងសារអរគុណទៅកាន់គូស្នេហ៍របស់ខ្លួន Matt ដែលតែងតែមើលថែលោកខណៈលោកកំពុងតែសម្រាកនៅមន្ទីរពេទ្យ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះលោកបានសរសេរថា «សម្រាកសិនហើយ ហើយក៏សូមអរគុណដល់ @mattperanee ដែលបានជួយមើលថែ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសរសើរ Matt ពិតជាយកចិត្តទុកដាក់ចំពោះគូស្នេហ៍មែន ពិសេសលោកសម្រាកនៅមន្ទីរពេទ្យនេះតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី