Mew nittha រៀបផែនការណ៍ធ្វើខួបកំណើតឲ្យ Mark ខាងប្រុសធ្វើមុខឆ្ងល់! មិនយល់ទេ!

Mew ខូចខ្លាំងណាស់ចេះរៀបផែនការណ៍​ជាមួយក្រុមគ្រួសារធ្វើខួបកំណើតឲ្យបង Mark ឡើងស៊ីអារម្មណ៍។ ចំណែក Mark ឡើង ធ្វើមុខឆ្ងល់ព្រោះអីទើបតែឈ្លោះគ្នាសោះនិង តែចុងក្រោយលួចញញឹមតិចៗអីណា។

ឈុតឆាកនៃការរៀបចំគឺធ្វើនៅខេត្ត Ratchaburi ដែលគ្រប់គ្នានៅជួបជុំ ហើយអូន Mew  ក៏​បានបន្លឺសម្លេងច្រៀងបទ រីករាយថ្ងៃកំណើតដើរចេញមក ហើយគ្រប់គ្នាក៏បានជួយច្រៀងនាងយ៉ាងមានក្ដីសុខប្រកបទៅដោយខ្សែភ្នែកស្រទន់ពោរពេញទៅដោយក្ដីស្រលាញ់រហូតធ្វើឲ្យតួឯកប្រុសរបស់យើងភ្លឹកអស់ស្មារតី ឆ្ងល់តិច សប្បាយចិត្តតិច តែយ៉ាងណាក៏មានក្ដីសុខដោយសារតែមនុស្សជាទីស្រលាញ់ពេញបេះដូងនៅចំពោះមុខ។ ផែនការណ៍របស់អូន Mew ដំណើរការទៅដោយរលូនសាចរឿងបានបញ្ចប់ដោយ happy ending ។

After Footer (Active) - damrei Mr1 Zone2

នេះជាឈុតឆាកសាច់រឿង My husband in law ដែលធ្វើឲ្យហ្វេនៗស្ទើរតែលើសជាតិស្ដរទៅហើយសម្រាប់ភាពផ្អែមល្ហែមរបស់តួឯកស្រីតួឯកប្រុសយើង។

អត្ថបទដោយ : នីត្តា