ឡូយណាស់! Margie ម្ដាយនិងប្អូនស្រីនាំគ្នាថតរូបត្រាប់ឡើងវិញ តាមរូបថតកាលនៅតូច!(មានរូបភាព)

​​ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Margie កាន់តែមានសុភមង្គលខ្លាំងឡើងៗ ព្រោះតែបានស្វាមីយល់ចិត្ត និងកូនភ្លោះពីររូបយ៉ាងគួរឲ្យស្រលាញ់ខ្លាំងថែមទៀត។

ជាក់ស្ដែងថ្មីៗនេះ Margie បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងច្រណែនខ្លាំងថែមទៀត នៅពេលឃើញនាងបង្ហោះរូបភាពមួយសន្លឹកជាមួយនិងម្ដាយ និងប្អូនស្រីក្នុងសកម្មភាពធ្វើត្រាប់តាមរូបថតកាលពីនាងនៅក្មេង មើលទៅពិតជាមានក្ដីសុខ និងជាគ្រួសារដ៏មានសុភមង្គលមួយទៀត។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះផងដែរ មហាជនជាច្រើនក៏បានសរសើរពីសម្រស់ Margie ប្អូនស្រី ពិតជាស្រស់ស្អាតាំងពីក្មេង ពិសេសនោះគឺម្ដាយនាង ទោះបីជាពេលវេលាផ្លាស់ប្ដូរច្រើនឆ្នាំយ៉ាងណាក៏រូបសម្រស់ និងសុខភាពនៅតែមាំមួនខ្លាំងដដែល៕

After Footer (Active) - damrei Mr1 Zone2

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី