ថ្ងៃមុនស្បែកជើង! ឥលូវទៅមើលទូដាក់កាបូប Aum វិញម្ដងគរដូចភ្នំ ហើយសុទ្ធប៊្រេនៗទៀត!(មានរូបភាព)

​​ជាការពិតណាស់ Aum Patcharapa គឺជាតារាសម្ដែងថៃស្រីហាយសូម្នាក់ ដែលមានអ្នកគាំទ្រជាច្រើនស្រលាញ់ ហើយចាប់អារម្មណ៍នាង មិនថាតាមរយៈការសម្ដែងរឿង និងជីវិតឯកជនរបស់នាងនោះទេ។

មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនក៏ចាប់អារម្មណ៍អំពីសម្ភារៈប្រើប្រាស់របស់នាង ភាគច្រើនសុទ្ធតែរបស់ល្អៗ និងមានតម្លៃ ដូចជាថ្មីៗនេះ នាងបានបង្ហាញរូបភាពស្បែកជើងរបស់នាងជាច្រើនគូសុទ្ធតែស្អាតៗ និងប៊្រេនៗ សឹងតែដូចហាងមួយ ធ្វើហ្វេនៗជាច្រើនឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ដោយឡែកស្រាប់តែប៉ុន្មានថ្ងៃមុននេះ ហ្វេនៗជាច្រើនក៏ភ្លឺភ្នែកម្ដងទៀត នៅពេលឃើញទូដាក់កាបូបរបស់នាង ពិតជាច្រើនខ្លាំងណាស់ ហើយកាបូបនិមួយៗសុទ្ធសឹងតែស្អាតៗ និងមានតម្លៃថ្លៃទាំងអស់ មើលឡើងគដូចភ្នំអញ្ចឹង ឃើញហើយនរណាក៏លាន់មាត់សរសើរនិងពោលពាក្យចង់បានជីវិតហាយសូដូចនាងគ្រប់គ្នាដែរ៕

តោះ!​ ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី