អាយុ៣២ឆ្នាំហើយអត់គិតគូរឿងរៀបការ តែ Pancake បែរជានៅបន្ដធ្វើរឿងមួយនេះ!(មានរូបភាព)

បើគិតមកទល់និងបច្ចុប្បន្ននេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake Khemnanit និងគូស្នេហ៍បានមានទំនាក់ទំនងស្នេហានិងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយហ្វេនៗជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំមើលថ្ងៃល្អរបស់អ្នកទាំងពីរគ្រប់ៗគ្នាដែរ។

មិនត្រឹមតែប៉ុនណោះ ក្រៅពីការងារសិល្បៈ មហាជនជាច្រើនក៏សង្កេតឃើញតារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃនាងតែងតែខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងបន្ថែម ទោះបីជាសព្វថ្ងៃនេះនាងបានអាយុ៣២ឆ្នាំហើយក៏ដោយ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ រាល់ថ្ងៃនេះនាងកំពុងតែបន្ដការសិក្សាថ្នាក់បណ្ឌិត ដែលទទួលបានការជ្រុមជ្រែងពីគូស្នេហ៍ដែលជាមន្រ្ដីប៉ូលីសផងដែរ។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរ Pancake ទោះបីជាមមារញឹកនិងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏នាងនៅតែឆ្លៀតពេលវេលាសិក្សារហូតបញ្ចប់ថ្នាក់អនុបណ្ឌិត​ និងកំពុងសិក្សារថ្នាក់បណ្ដិតថែមទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី