ស្ដាយណាស់! ទីបំផុត មាស សុខសោភា បញ្ជាក់ពីការចាកចេញពីផលិតកម្មថោនហើយ!(មានរូបភាព)

ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀង មាស​ សុខសោភា ហាក់បីដូចជាស្ងប់ស្ងាត់មិនបានចេញចម្រៀងនៅក្នុងផលិតកម្មថោនទាល់តែសោះ ជាហេតុធ្វើឲ្យមហាជនជាច្រើនគិតថានាងបានចាកចេញពីផលិតកម្មល្បីមួយនេះបាត់ទៅហើយ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ ការសង្ស័យរបស់មហាជនគ្រប់គ្នាក៏ត្រូវបានបំភ្លឺ ក្រោយពេលដែលអ្នកនាងបានប្រកាសក្នុងបណ្ដាញសង្គមខ្លួនថាអ្នកនាងពេលនេះពិតជាចាកចេញពីផលិតកម្មថោនពិតមែន។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះអ្នកនាងបានរៀ​បរាប់ថា «ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយដែលឃើញតារាចម្រៀងស្រីរូបនេះចាកចេញពីផលិកកម្មថោន តែយ៉ាងណាមិញគ្រប់គ្នាក៏សង្ឃឹមថាក្រោយចាកចេញនាងនិងនៅតែមានបទចម្រៀងថ្មីៗសម្រាប់ហ្វេនៗដដែល៕

អត្ថបទដោយ៖ស៊ីវលី