មកស្គាល់មុខមាត់ពិត របស់បងប្រុសបង្កើត Mario តែសម្រស់…….

តារាសម្តែងប្រុស Mario Maurer បានចាប់អាជីពជាអ្នកសិល្បៈតាំងពីសម័យខ្លួននៅជាយុវវ័យមកម្ល៉េះ។ គិតមកដល់ពេលនេះ ការប្រឡូកនៅលើវិថីសិល្បៈរបស់ Mario គឺមិនតិចក្រោមជាង ១០ ឆ្នាំនោះទេ។

បច្ចុប្បន្នតារាសម្តែង Mario ក៏បានក្លាយខ្លួនជាតារាសម្តែងជួរមុខ ដោយបានទទួលនូវប្រជាប្រិយយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស។

ងាកទៅមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ លោកក៏មានបងប្រុសម្នាក់ផងដែរឈ្មោះ Marco Maurer ដែលជាតារាចម្រៀង តារាបង្ហាញម៉ូត និងតារាសម្តែងដូចគ្នា ប៉ុន្តែលោក Marco មិនសូវមានភាពល្បីល្បាញ ដូច Mario ប្អូនប្រុសបង្កើតរបស់ខ្លួននោះទេ។

After Footer (Active) - damrei Mr1 Zone2

ថា Mario ទៅមានមុខមាត់សង្ហាទៅហើយ ចំណែកឯលោក Marco ជាបងប្រុសឯណេះវិញ ក៏មានមុខមាត់សង្ហាមិនចាញ់គ្នាប៉ុន្មានផងដែរ។

គួរឱ្យដឹងដែរថា បច្ចុប្បន្ននេះលោក Marco មានអាយុ ៣៥ ឆ្នាំហើយ ស្របពេលដែលតារាសម្តែងលោក Mario មានអាយុ ៣១ ឆ្នាំ៕

ទស្សនាកម្រងរូបភាពបងប្អូនប្រុសទាំងពីរនាក់នេះដូចខាងក្រោម៖