ជាការពិតណាស់ ថ្វីត្បិតតែពេលនេះ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សោភា មានវ័យ៣៧ឆ្នាំហើយក៏ដោយ តែអ្នកនាងតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាមួយនិងបទចម្រៀងថ្មីៗរបស់អ្នកនាង ពិសេសនោះគឺគ្រប់តែតែងតែសរសើរពីរូបសម្រស់ដ៏ស្រស់ស្អាតនិងក្មេងជាងវ័យរបស់អ្នកនាងផ្ទាល់នេះតែម្ដង។
ជាក់ស្ដែងថ្មីៗនេះអ្នកនាងបានរៀបចំកម្មវិធីខួបកំណើតគម្រប់៣៧ឆ្នាំរបស់ខ្លួន មើលទៅពិតជាពោលពេញដោយភាពសប្បាយរីករាយខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះក្នុងកម្មវិធីនោះគ្រប់គ្នាក៏បានឃើញអ្នកនាង តុបតែងខ្លួនយ៉ាងស្រស់ស្អាត និងមើលទៅក្មេងជាងវ័យផងដែរ។
លើសពីនេះទៅទៀត តាមរយៈរូបភាពក្នុងកម្មវិធីនោះ ហ្វេនៗជាច្រើនរបស់អ្នកនាង ក៏បាននាំគ្នាបញ្ចេញសារអបអរសាទរ និងជូនពរជាពាក្យល្អៗនៅថ្ងៃកំណើតឈានចូលវ័យ៣៧ឆ្នាំនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី