បទចម្រៀង “កណ្ដៀវអូនស្រួយ” ត្រូវអ្នកមើលអ្នកស្តាប់ពេញលើបណ្តាញសង្គមកើតមានការរិះគន់

ក្រោយផ្ទុះបទចម្រៀង “កណ្ដៀវអូនស្រួយ” ពេញលើបណ្តាញសង្គមរួចមកស្រាប់តែកាលពីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា តាមរយៈក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ បានហៅអ្នក​និពន្ធបទនេះ មកអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម។

បទចម្រៀង “កណ្ដៀវអូនស្រួយ” ត្រូវបានអ្នកមើលអ្នកស្តាប់ពេញលើបណ្តាញសង្គមហើយក៏កើតមានការរិះគន់យ៉ាងចាស់ដៃ ដែលជាមូលហេតុនាំក្រសួងហៅអ្នកនិពន្ធរូបនេះមកអប់រំដែលបានបង្កប់ដោយអត្ថន័យអសីលធម៌។

After Footer (Active) - damrei Mr1 Zone2

អ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា មានរហ័សនាម “ទេវបុត្រខ្មៅ” បានទទួលការណែនាំពីមន្រ្តី​ក្រសួងវប្បធម៌ហើយដែលការណែនាំនេះត្រូវបាន ធ្វើឡើងនៅ នៅទីស្តីការ​ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ។ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរក្រសួងវប្បធម៌ លោក ចំរើន វណ្ណថា បានលើកឡើងថា ក្រោយជួបអ្នកនិពន្ធ ខាងផ្នែកអ្នកនិពន្ធបានទទួល​ស្គាល់កំហុស និងយល់ព្រមកែប្រែ ការតែងនិពន្ធបែបអវិជ្ជមាន ទៅជាវិជ្ជមាន នាពេលខាង​មុខ។

លោកបានបញ្ជាក់ថា អ្នកនិពន្ធបាននិពន្ធបទនេះ មិនបានគិតស៊ីជម្រៅអំពីផលប៉ះ​ពាល់នោះទេ ដោយគ្រាន់តែចង់ផលិតបទចម្រៀងទាញប្រយោជន៍ពី YouTube នៅអំឡុង​សម័យ​កាលកូវីដ១៩។ ប៉ុន្ដែក្រោយពីទទួលបានការណែនាំ ខាងអ្នកនិពន្ធបានទទួលស្គាល់​អំពីផលប៉ះពាល់ដល់សង្គម និងសីលធម៌ នៅពេលខាងមុខ ហើយអ្នកនិពន្ធក៏បានលប់វីដេអូ​នោះតាំងពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២០ នៅលើ YouTube រួចហើយដែរ។ជាមួយគ្នានេះលោក បានអំពាវនាវឲ្យអ្នកនិពន្ធដទៃទៀត នៅពេលនិពន្ធអ្វីមួយសូមគិតអំពីសីលញាណ សីលធម៌ ដែលផលិតឡើងជាប្រយោជន៍សាធារណៈជន នៅពេលយូរអង្វែង។

​សូមបញ្ជាក់ដែរថា បទចម្រៀង “កណ្ដៀវអូនស្រួយ” ដែលច្រៀងដោយអ្នកចម្រៀងមិន​ធ្លាប់​ស្គាល់ម្នាក់ឈ្មោះ បរ៉ាម៉ី រងការរិះគន់ខ្លាំងៗពីសំណាក់ទស្សនិកជនជាច្រើនបន្តបន្ទាប់។ រិះគន់ព្រោះតែបទចម្រៀងនេះមានបង្កប់ដោយពាក្យពេជ្រអសីលធម៌ជាច្រើននៅពេលដែលគន្លាស់កាត់នោះ។ បទចម្រៀងនេះត្រូវបានបញ្ចេញលើ Chanel វីដេអូ Youtube ឈ្មោះ DomRey (ដំរី) និងបណ្តាញសង្គម Facebook មិនបានប៉ុន្មានម៉ោងផង ត្រូវបានសំពងដោយពាក្យរិះគន់​មិន​សំច្ចៃមាត់ពីមហាជន ថាជាបទចម្រៀងដែលមិនមានលក្ខណៈសិល្បៈ បង្កប់ដោយពាក្យ​អសុរស អសីលធម៌បែបពាលាអាវ៉ាសែ៕

សូមទស្សនាបទនេះ៖