អីយ៉ា! កូនប្រុស ឌុច លីដា មិនទាន់បាន 5 ខែផង ចាប់ផ្តើមរកលុយ ឲ្យម៉ាក់ៗបានហើយ!

មួយរយៈពេលចុងក្រោយនេះ មហាជនចាប់អារម្មណ៍ឃើញថា តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា ឌុច លីដា ហាក់បីដូចជាសប្បាយរីករាយនឹងជីវិតជាអ្នកម្តាយខ្លាំងណាស់។

ដោយមួយថ្ងៃណា ក៏ឃើញនាងបង្ហោះរូបកូនប្រុស មុខគួរឲ្យក្នាញ់របស់នាងនៅក្នុងបណ្តាញសង្គមរហូត ព្រមជាមួយនឹងពាក្យពេជន៍បង្ហាញពីក្តីស្រលាញ់របស់នាងទៅកាន់កូន។

ប្រិយមិត្តដឹងទេថា អូនតូច កិត្យាមណី ទើបតែកើតមិនទាន់បាន 5 ខែស្រួលបួលផង គឺចាប់ផ្តើមមានហាងឆេងខាងផ្សាយពានិជ្ជកម្ម បានថវិកាជូនម៉ាក់ៗលីដាហើយណា។

តាមរយៈការបង្ហោះរូបរបស់កូនប្រុស ឈ្មោះ កិត្យាមណី បានឲ្យឃើញថា អូន កិត្យាមណី បានទទួលការគាំទ្រពីម៉ាកផលិតផលកូនក្មេងល្បីៗជាច្រើន៕