អ្នកដឹកនាំរឿង My husband in law ត្រូវទទួលរងការរិះគន់ខ្លាំងៗក្រោយពីចុងបញ្ចប់នៃរឿងខុសពីអ្វីដែលអ្នកគាំទ្រ…!!!
ការចាប់ផ្ដើមដំបូងនៃរឿង My husband in law ឃើញថាអ្នកគាំទ្រពេញចិត្តខ្លាំងមិនថាក្នុងនិងក្រៅប្រទេសគឺឃើញថាគ្រប់គ្នាសុទ្ធតែទន្ទឹងរងចាំតាមដានទស្សនារាល់សប្ដាហ៍ដោយមិនអាចចន្លោះបាន។
ប៉ុន្ដែស្រាប់តែចុងបញ្ចប់នៃសាច់រឿងបានធ្វើឲ្យមានការផ្លាស់ប្ដូរពីពាក្យសរសើរមកជាពាក្យរិះគន់ទៅវិញ មិនថានៅក្នុង Instagram Twitter ឬសូម្បីតែគេហទំព័ររបស់អ្នកដឹកនាំក៏មានអ្នកគាំទ្រចូលទៅរិះគន់និងត្អូញត្អែច្រើនដូចគ្នា។
មានអ្នកគាំទ្របញ្ចេញមតិថាសាច់រឿងដូចជារឿងពីផ្សេងគ្នាពេលចាប់ផ្ដើមផ្សេង ពេលចប់ផ្សេង, អ្នកខ្លះក៏សោកស្ដាយសាច់រឿងបញ្ចប់នៅសមុទ្រច្រើនពេក រហូតដល់អ្នកគាំទ្រខ្លះទៀតនិយាយមិនសូវល្អខ្លាំងចំពោះការដឹកនាំរឿងនេះ។
តែទោះជាយ៉ាងណាសម្រាប់អ្នកដឹកនាំនិងក្រុមការងារក៏សប្បាយចិត្តចំពោះអ្នកគាំទ្រដែរតាមដានរហូតមកទោះជាមានកន្លែងខ្លះមានការខុសឆ្គងបន្ទិចក្ដីតែក៏ពេញចិត្តរាល់ការកោតសរសើរនិងមតិនៃការរិះគន់ស្ថាបនាផ្សេងៗផងដែរ។
អត្ថបទដោយ : នីត្តា