មិននឹកស្មានសោះ! Anne Thongprasum រងការរិះគន់ជាច្រើនដោយសាររឿង«My Husband in Law»

ជាការពិតណាស់ សព្វថ្ងៃនេះ Anne Thongprasum មិនត្រឹមតែជាតារាសម្ដែងជើងចាស់ម្នាក់នោះទេ ហើយនាងថែមជាមានតួនាទីអ្នកគ្រប់គ្រងផលិតខ្សែភាពយន្តភាគប្រចាំផលិតកម្ម Thong Entertainment ម្នាក់ថែមទៀតផង។

ដោយឡែកថ្មីៗនេះមហាជនជាច្រើនបានចាប់អារម្មណ៍លើខ្សែភាពយន្តភាគមួយរបស់តារាស្រីរូបនេះ មានចំណងជើងថា «Ok Keub Hak Ab Ruk Khun Samee) ឬក៏ (My Husband in Law) ដែលសម្ដែងដោយ Mark Prin និង Mew Nittha មានឈុតខ្លះមើលទៅមានលក្ខណៈភ្លាវខុសពីឈុតដំបូង រហូតត្រូវគ្រប់គ្នារិះគន់ទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះផងដែរ តាមប្រភពបានបញ្ជាក់ថា រឿងនេះសរុបមាន ១៥ភាគ ហើយពីភាគទី១ ដល់ទី១២ អ្នកគាំទ្របានសម្ដែងការពេញចិត្តនឹងសាច់រឿងមួយនេះជាខ្លាំង។ ថ្វីត្បិតតែឈុតឆាកមួយចំនួន ដែលរឿងភាគនេះត្រូវផលិតខុសពីប្រលោម លោកដើមក៏ដោយ ក៏អ្នកគាំទ្រនៅតែពេញចិត្តនឹងតាមដានទស្សនាដែរ។

តែដោយឡែកស្រាប់តែចាប់ពីភាគទី១៣ទៅ សាច់រឿងក៏បន្ថែមលើសពីក្នុងប្រលោមលោក ដោយក្នុងប្រលោមលោកសាច់រឿងត្រូវបញ្ចប់បែបរីករាយ ប៉ុន្តែអ្នកផលិតរឿងភាគនេះ បានបន្ថែមឲ្យមានឈុតឆាកយល់ច្រឡំគ្នា និងកម្សត់សោកសៅរហូតភាគបញ្ចប់តែម្ដង។

មិនត្រឹមតែប៉ុនណោះ  ដំបូងតួឯកស្រីគឺជាមនុស្សម្នាក់ដែលមានចរិតរួសរាយ កំប្លែងៗ មិនប្រកាន់ច្រើន ប៉ុន្តែចាប់តាំងពីភាគទី១៣ទៅ នាងប្រែជាពូកែខឹង ង៉ក់ងរ និងពិបាកនិយាយស្ដាប់គ្នាទៅវិញ ចំណែកតួឯកប្រុសដែលតាំងពីដើមមក តែងបង្ហាញអាកប្បកិរិយាមិនចូលចិត្តតួឯកស្រី និងតែងចង់ឲ្យនាងចេញឲ្យឆ្ងាយពីជីវិតខ្លួន បែរជាមកសារភាពប្រាប់នាង ខ្លួនបានលួចស្រឡាញ់នាងតាំងពីបានជួបមុខដំបូងទៅវិញដែរ។

ដោយសារតែហេតុផលទាំងនេះហើយ បានជារឿងភាគមួយនេះ Anne Thongprasum និងក្រុមការងាររង់ការរិះគន់ពីអ្នកទស្សនាជាច្រើន ថាបានកែប្រែសាច់រឿងរហូតដល់មានលក្ខណៈភ្លាវ តែដោយសារតែពួកគេស្រលាញ់ការសម្ដែងរបស់ Mark និង Mew ទើបពួកគេទស្សនារឿងនេះរហូតដល់ចប់បែបនេះ៕

អត្ថបទដោយ៖ស៊ីវលី