ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពិធីការិនីស្រស់រូបស្រស់អ្នកនាង កែវ ចាន់និមល មិនត្រឹមតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ក្នុងវិស័យសិល្បៈនោះទេ សូម្បីតែជីវិតក្នុងគ្រួសារអ្នកនាងក៏មើលទៅមានសុភមង្គលខ្លាំងគួរឲ្យច្រណែនដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះជាថ្ងៃកំណើតរបស់អ្នកនាង ក្នុងនោះគ្រប់គ្នាបានឃើញស្វាមីអ្នកនាង បានបង្ហោះរូបភាពអមជាមួយនិងសារជូនពរដ៏មានអត្ថន័យទៀតថា៖
«រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ អូនគឺជានារីម្នាក់ដ៏អស្ចារ្យ ហើយពួកយើងពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់។ សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធក្នុងលោកជួយតាមបីបាច់ថែរក្សាអូនមានសុខភាពល្អបរិបូរណ៍ ជៀសឆ្ងាយពីមនុស្សអាក្រក់ទាំងពួង ប្រាជ្ញាវៀងវៃ សម្រស់កាន់តែស្រស់ស្អាត សេចក្តីសុខ សុភមង្គល និងសម្រេចបាននូវជោគជ័យថ្មីៗទៀត ជាពិសេសប្រាថ្នាអ្វីឲ្យបានសម្រេចដូចបំណង ស្រលាញ់អូនពេញបេះដូង»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញស្វាមីពិធីការិនីស្រីរូបនេះ ស្រលាញ់និងយកចិត្តទុកដាក់ចំពោះអ្នកនាងខ្លាំងបែបនេះពិសេសថ្ងៃកំណើតនេះតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី