ជាការពិតណាស់ចាប់តាំងពីពេលដែលតារាថៃស្រី Gubgib សម្រាលកូនទី២របស់ខ្លួនរួចមក គេសង្កេតឃើញគ្រួសាររបស់នាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។
ជាក់ស្ដែងថ្មីៗនេះ Gubgib និងស្វាមីរួមទាំងកូនៗបាននាំគ្នាថតរូបជុំគ្នាបែប Cute Cute ជាច្រើនសន្លឹកបង្ហោះឲ្យមហាជននិងហ្វេនៗបានឃើញ ធ្វើឲ្យគ្រប់គ្នាកាន់តែសរសើរនិងច្រណែនក្ដីសុខគ្រួសារតូចរបស់តារាស្រីរូបនេះគ្រប់ៗគ្នាទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពដ៏មានសុភមង្គលក្នុងគ្រួសារនេះ ក៏ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនប្រាថ្នាក៏ចង់បានគ្រួសារដូចតារាស្រីរូបនេះគ្រប់ៗគ្នាដែរ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី