កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រី Chippy ត្រូវបានអ្នកលេងបណ្ដាញសង្គម TikTok បញ្ចេញមតិរិះគន់ព្រាត ក្រោយពេលនាងបង្ហោះវីដេអូបង្ហាញពីសកម្មភាពមិនសមរម្យនៅពេលឃើញ បុរសៗស្លៀកខោក្រណាត់។
ក្នុងនោះផងដែរ តាមរយៈវីដេអូនេះ Chippy ធ្វើដូចជាអៀនមិនហ៊ានមើលពេលឃើញបុរសស្លៀកខោក្រណាត់ តែនាងបែរជាក្រឡេកមើលទៅចំណុចខាងក្រោមរបស់បុរស ហើយបានធ្វើជាអៀន និងលួចញញឹម ដែលជាហេតុធ្វើឲ្យអ្នកលេងបណ្ដាញសង្គមគិតថានេះគឺជាសកម្មភាពយាយីផ្លូវភេទមួយផងដែរ។
ក្រោយពេលឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នារិះគន់ទៅលើ Chippy មិនគួរណាបង្ហាញសកម្មភាពមិនសមរម្យបែបនេះនោះទេ ព្រោះនាងគឺជាតារាល្បីផង។
យ៉ាងណាមិញ ក្រោយពេលមានមតិរិះគន់បែបនេះច្រើនពេក Chippy ក៏បានលុបវីដេអូមួយនេះចេញពីបណ្ដាញសង្គមរបស់ខ្លួនបាត់ទៅ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖



អត្ថបទដោយ៖ស៊ីវលី