កុំថាតែប្ដីចាស់បានចេះថ្នម តែសម្រាប់តារាកំពូលសង្ហារយ៉ាងលោក Push គឺថាថ្នមភរិយាមិនឲ្យចាញ់ចាស់ទេ ទោះជាលោកបានរៀបការជាមួយអ្នកនាង Chui យូរហើយដែរតែភាពផ្អែមល្ហែមគ្មានអន់ថយសោះគឺមានតែផ្អែមលើសដើមទៅទៀត។
ជាក់ស្ដែងនៅថ្ងៃខួបកំណើតរបស់ភរិយាជាទីស្រលាញ់លោកបានផុសអួតពីភាពផ្អែមល្ហែមនៅក្នុង Instagram ផ្ទាល់ខ្លួនរបស់លោកដេលមានឈ្មោះថា @push_dj ពីរឿងដែលលោកលាក់ទុកក្នុងចិត្តថា៖
“អ្នកណាទៅនឹកស្មានដល់ថាមនុស្សដែលបានដើរជ្រោះគ្នាហើយមិនបានស្គាល់គ្នាថ្ងៃនោះ (ខ្ញុំស្គាល់គាត់ តែគាត់មិនស្គាល់ខ្ញុំ) ថ្ងៃមួយក៏បានមកជួយគ្នា ស្គាល់គ្នា សម្ដែងរឿងជាមួយគ្នា ជាមិត្តនិងគ្នា ជាសង្សានិងគ្នា ជាភរិយានិងជាគូរជីវិតនិងគ្នា រូបមួយនេះគឺស្រលាញ់ខ្លាំងណាស់ អគុណ#Fun Fueng ឲ្យយើងបានជួបគ្នា (និងចាក់ផ្សាយឡើងវិញនៅប៉ុស្ដន៍one)”
“ឆ្នាំនេះកើនមួយឆ្នាំទៀតហើយ មានភារកិច្ចជាច្រើនដែលត្រូវធ្វើ ស៊ូៗ ជឿជាក់ថាអាចធ្វើបាន ហើយធ្វើបានល្អទៀត រីករាយថ្ងៃកំណើតណាកូនជ្រូក ប្រើជីវិតឲ្យមានក្ដីសុខនិងសុភមង្គល ស្រលាញ់@warattaya”
រឿងនេះក៏ធ្វើឲ្យមានអ្នកគាំទ្រចូលមក comment ជូនដល់ Chui ជាច្រើនព្រមទាំងធ្វើឲ្យមានសំនួរសួរថា មិនដឹងពេលណាទើប Push មានបេប៊ីតូចៗទៅហ្ន?
អត្ថបទដោយ : នីត្តា