ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា មួយរយៈពេលមុនតារាចម្រៀង Gun Naphat និងតារាសម្ដែងស្រី Marie Broenner បានមានរឿងប្រេះឆាគ្នា តែក្រោយមកអ្នកទាំងពីរក៏សម្រេចចិត្តផ្សះផ្សាគ្នាឡើងវិញ និងប្រកាសក្នុងបណ្ដាញសង្គមថា ជីវិតគូរមែងតែងតែជួបបញ្ហារកាំរកុះគ្នាជៀសមិនផុតនោះទេ។
ដោយឡែកក្រោយពេលផ្សះផ្សារគ្នារួច ស្រាប់តែថ្មីៗនេះ Naphat បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពលោកលេងហ្គីតា និងច្រៀងឲ្យ Marie ដែលជាគូស្នេហ៍ស្ដាប់កំសាន្តក្រោមបរិយាកាលស្ងប់ស្ងាត់តែពីរនាក់ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញក្រោយពេលដែលអ្នកទាំងពីរមានរឿងឈ្មោះគ្នាហើយ ស្នេហាក៏កាន់តែផ្អែមល្ហែមឡើងៗ ដូចពាក្យគេនិយាយក្រោយភ្លៀងមេឃស្រឡះមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី