មានរឿងអ្វី? ខ្ញុង បង្ហោះរូបភាពសម្រក់ទឹកភ្នែក និងអមដោយសារក្រៀមក្រំថា……..!

ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ តារាកំប្លែងអ្នកនាង​ ខ្ញុង ហាក់បីដូចជាស្ងប់ស្ងាត់និងវិស័យសិល្បៈ ព្រោះតែសព្វថ្ងៃនេះអ្នកនាងកំពុងតែមើលថែកូននៅក្នុងផ្ទៃ ដែលត្រៀមនិងសម្រាលក្នុងពេលខាងមុខននេះហើយ។

ក្នុងនោះផងដែរ ស្រាប់តែថ្មីៗនេះអ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញ អ្នកនាងបង្ហោះរូបភាពសម្រក់ទឹកភ្នែក និងអមជាមួយនិងសារដ៏ក្រៀមក្រំថា «មានតែការជាន់បន្ថែម គ្មានការលើកទឹកចិត្ត»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាព្រួយបារម្ភចំពោះតារាកំប្លែងស្រីរូបនេះ ព្រោះមិនដឹងថាអ្នកនាងកើតអ្វីនោះទេ រហូតដល់ថ្នាក់សម្រក់ទឹកភ្នែកត្អូញត្អែរពីទុក្ខសោកគ្មានអ្នកផ្ដល់កម្លាំងចិត្ត ហាក់ពេលខ្លួនកំពុងតែពរពោះកូនក្នុងផ្ទៃទៀតផង៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី