ជាការពិតណាស់ កាលពីពេលថ្មីៗកន្លងទៅនេះ មានព័ត៌មានលេចលឺថាតារាសម្ដែងថៃស្រី Four Sakonrut និងលោក Timethai បានចែកផ្លូវគ្នាហើយ ហើយដំណឹងមួយនេះក៏ធ្វើឲ្យហ្វេនៗជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញស្រាប់តែថ្មីៗកន្លងទៅនេះ ហ្វេនៗជាច្រើនបានចាប់អារម្មណ៍ និងសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរពេលនេះស្និតស្នាលគ្នាវិញហើយ ក្រោយពេលគ្រប់គ្នាឃើញ អ្នកទាំងពីរបង្ហោះរូបភាពក្នុងដំណើរកម្សាន្តមួយស្របគ្នា និងថែមទាំងប្រាប់ឈ្មោះទីតាំងដូចគ្នាថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ រូបភាពដែល Timethai បង្ហោះលើបណ្ដាញសង្គមហ្វេនៗគ្រប់គ្នាក៏បានឃើញ Four ចុច Like ផងដែរ។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែរឿងនេះមិនទាន់បញ្ជាក់ច្បាស់ក៏ពិតមែន តែហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងចង់ឃើញអ្នកទាំងពីរត្រូវរូវគ្នាវិញខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី