ជាការពិតណាស់ប្រិយមិត្តជាច្រើនប្រាកដស្គាល់ហើយ តារាចម្រៀងរ៉េបល្បីឈ្មោះលោក វណ្ណដា ដែលសព្វថ្ងៃនេះលោកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ ហើយគ្រប់បទចម្រៀងរបស់លោកចេញមក សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។
ជាក់ស្ដែងថ្មីៗនេះលោកក៏មិនធ្វើឲ្យហ្វេនៗខកចិត្តនោះដែរ ដោយលោកបានបញ្ចេញវីដេអូចម្រៀងថ្មីមួយ ចំណងជើងថា «You’re Already Dead» ស្ដាប់ទៅពិតជាឡូយខ្លាំងណាស់ នរណាលឺហើយក៏លាន់មាត់សរសើរពីទេពកោសល្យក្នុងការរ៉េបបទចម្រៀងនេះដែរ។
មិនត្រឹមតែប៉ុនណោះ បទថ្មីនេះក៏ជាការស្វាគមន៍អាល់ប៊ុមថ្មីរបស់លោក ដែលត្រៀមនិងចេញនៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ ក្នុងនោះមាន១៨បទ ដែលសុទ្ធសឹងជាបទដែលលោកសម្រិតសម្រាំងសម្រាប់ជាកាដូហ្វេនៗលោកផ្ទាល់តែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី