ទោះជាសម្ដែងក្នុងរូបភាពណាក្នុងអារម្មណ៍យ៉ាងម៉េចក៏គ្មានអ្វីពិបាកសម្រាប់ Bella Ranee ពិតជាមានទេពកោសល្យលើសពីការគិតមែន។ ច្រើនរឿងដែលហើយដែលសម្ដែងគឺឃើញថាមានគ្រប់បែបយ៉ាងទាំងកំប្លែង ទាំងកាចឆ្នាស់ ទាំងផ្អែមល្ហែមគឺថាចេញមកពេញចិត្តប្រិយមិត្តខ្លាំងណាស។
អាចនិយាយបានថាគ្មានពាក្យថាធ្វើមិនបានសម្រាប់ Bella ទេដូចជានៅក្នុងរឿង “បុព្វេសន្និវាស” នាងអាចសម្ដែងបានគ្រប់រសជាតិ មិនថាឆ្នាស់ច្រណែន កំប្លែង ផ្អែមល្ហែមគឺបានទាំងអស់រហូតមកដល់ពេលនេះអ្នកណាៗក៏ស្គាល់នាងការកេតដែរ។
អាចបញ្ចក់បានថាថ្ងៃអនាគតនាងអាចក្លាយជាកំពូលតារាជួរមុខដ៏ល្បីល្បាញបាន ឲ្យសម្ដែងមិនខ្វល់ពីរឿងមិនល្អ មិនខ្វល់ពីរឿងមិនស្អាត មិនខ្វល់ថាសម្ដែងចេញមកសម្រស់ស្អាតមិនស្អាត ឲ្យតែដើរតាមដានជើងកំពូលតារាឆ្នើមយ៉ាង អ្នកម៉ាក់ Chompoo Ariya មិនយូរទេនិងគ្រងតំណែងដូចអ្នកម៉ាក់ហើយចា។
អត្ថបទដោយ : នីត្តា