អីយ៉ា! May Pitchy ទៅសមុទ្រលើកនេះ បណ្ដើរគូស្នេហ៍យ៉ាងផ្អែមល្ហែម និងលេងឈុតប៊ីគីនីសុិចសុីទៀត!(មានរូបភាព)

ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រី May Pitchy បើកបង្ហាញទំនាក់ទំនងស្នេហានាងសាជាថ្មីម្ដងទៀតហើយ ហ្វេនៗជាច្រើនតែងតែចាប់អារម្មណ៍ឃើញនាង បង្ហាញភាពផ្អែមល្ហែមជាមួយនិងគូស្នេហ៍ជារឿយៗ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានដឹកដៃគូស្នេហ៍របស់ខ្លួន ទៅសាងភាពផ្អែមល្ហែមនៅឯតំបន់មាត់សមុទ្រ និងបានបង្ហោះរូបភាពក្នុងសកម្មភាពស្និតស្នាល ដែល May Pitchy បានជិះលើខ្នងគូស្នេហ៍ខ្លួន អមជាមួយនិងឈុតហែលទឹកយ៉ាងសុិចសុីគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត តាមរយៈរូបភាពក្នុងដំណើរកំសាន្តលើកនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ក៏បង្ហាញអារម្មណ៍រំភើប ព្រោះឃើញនាងនិងគូស្នេហ៍ស្រលាញ់គ្នាកាន់តែផ្អែមល្ហែមឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី