អូហូ! Preem Ranida លេងមួយឈុតពណ៍ទឹកមាសលើកនេះពិតជាស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ បច្ចុប្បន្ននេះ​ តារាសម្តែងស្រីកូនកាត់ថៃ អ៊ីតាលី Preem Ranida កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំង ជាហេតុធ្វើឲ្យនាងតែងតែលេចមុខនៅក្នុងខ្សែភាពយន្តភាគល្បីៗ និងកម្មវិធីសិល្បៈធំៗជាច្រើនញឹកញាក់ទៀតផង។

មិនត្រឹមតែប៉ុនណោះ មួយរយៈពេលចុងក្រោយនេះ គេតែងតែឃើញនាងបង្ហាញខ្លួនជាមួយនិងឈុតសម្លៀកបំពាក់បែបទាន់សម័យ និងលេចធ្លោរស្អាតៗជាច្រើន មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហាញខ្លួនជាមួយនិងឈុតរ៉ូបពណ៍ទឹកមាសលាយស្បៃក្រហមមួយយ៉ាងស្រស់ស្អាត អបជាមួយរាងចង្កឹះអង្ក្រងរបស់នាងទ មើលទៅពិតជាលេចធ្លោខ្លាំងណាស់ ហើយរូបភាពនេះដែរក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន និងពិសេសហ្វេនៗរបស់នាងក៏ពោលពាក្យសរសើរថាស្រស់ស្អាតខ្លាំងដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី