ពិតជាប្រពន្ធល្អមែន! Por ស្លាប់យូរឆ្នាំហើយតែភរិយានិងកូនស្រីនៅតែធ្វើរឿងនេះរម្លឹកដល់លោកជានិច្ច!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កន្លងទៅអស់រយៈពេលច្រើនឆ្នាំហើយ ដែលអតីតតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Por បានលាចាកលោក តែកន្លងមកគ្រប់គ្នានៅតែសរសើរពីទឹកចិត្តភរិយា និងកូនស្រីរបស់លោក នៅតែនឹករលឹកលោកគ្រប់ពេលវេលា ហើយតែងតែធ្វើរឿងជាច្រើនរលឹកដល់លោកទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះអ្នកនាង Bo Vanda បាននាំកូនស្រីបណ្ដូលចិត្តរបស់ខ្លួន និងបានយកកម្រងផ្កាយ៉ាងស្រស់ស្អាតមួយចំនួន ដើម្បីទៅអុជធូបគោរពបូជា ដល់ពីមុខចេតិយរបស់ Por ហើយក្នុងនោះគេបានឃើញកូនស្រីលោកកាន់តុក្កតាដែលមានរូបដូចលោកប៉ាជាប់នឹងដៃ ជាមួយនិងស្នាមញញឹមយ៉ាងស្រស់ថ្លាថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរទឹកចិត្តម្ដាយកូនទាំងពីររូបនេះ ពិសេសនោះគឺអ្នកនាង Vanda ដែលបានចិញ្ចឹមបីបាច់ថែរក្សាកូនស្រី ដោយដើរតួនាទីជាឪពុកផងម្ដាយផង លួងលោមនាងតាំងតូចរហូតដល់ធំប៉ុននេះ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី