ក្រោយពីសម្រាក់ព្យាបាលបន្ទាប់ពីវះកាត់ខួរក្បាលអស់ពេលជាយូរលោក Songkran បុរសហៃសូរដូចជាបានគ្រាន់បើច្រើនហើយ ព្រោះតែមានអ្នកផ្ដល់កម្លាំងចិត្តដូចជាកូនស្រី និងសំណព្វបេះដូង Matt Peranee មើលយ៉ាងជិតស្និតស្ទើរតែមិនឃ្លាតទៅណាសោះ។
ជាក់ស្ដែងក្រោយពីអ្វីៗបានល្អប្រសើរហើយលោក Songkran ក៏បានដឹកដៃ Matt Peranee ទៅសម្រាក់លំហែកាយជាមួយបរិយាកាសបរិសុទ្ធនៅលើកោះ ដើម្បីបំពេញកម្លាំងឲ្យកាន់តែខ្លាំងនិងស្រស់ថ្លាក្នុងការវិលត្រលប់មកធ្វើការវិញ ហើយក៏មានរូបភាពផ្អែមល្ហែមមកចែកចាយច្រើនដែរ។
នៅក្នុង Instagram ឈ្មោះ @yingmann បានបង្ហាញសកម្មភាពកំពុងលេងទឹកយ៉ាងសប្បាយរីករាយព្រមទាំងសម្លៀកបំពាក់ស៊ិចស៊ីបែបស៊ីអារម្មណ៍ជាមួយ Matt Peranee និងមានលោក Songkran នៅក្បែរញញឹមញញ៉ែមផងដែរហើយក៏មានរូបភាពផ្អែមល្ហែមជាច្រើនទៀតសម្រាប់មួយគូរនេះផងដែរចា។
អត្ថបទដោយ : នីត្តា