អូហូ! ពេជ្រ សូលីកា រៀបចំកម្មវិធីចេញខែឲ្យកូនទទួលបានចំណងដៃច្រើនណាស់!(មានរូបភាព)

បើគិតមកដល់ថ្ងៃនេះ កូនប្រុសតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា សម្រាលបានរយៈពេល១ខែហើយ ហើយសព្វថ្ងៃនេះនាងក៏ទទួលបានការស្រលាញ់ថ្នាក់ថ្នមពីស្វាមីក៏កាន់តែខ្លាំងដែរ។

យ៉ាងណាមិញដើម្បីអបអរថ្ងៃចេញខែកូនប្រុសរបស់ខ្លួន តារាស្រីរូបនេះក៏បានរៀបចំកម្មវិធីមួយនៅផ្ទះរបស់ខ្លួន ដោយអញ្ជើញព្រះសង្ឃមកសូត្រមន្តសុំពរជ័យចំពោះគ្រួសារ និងកូនប្រុសខ្លួន ដោយក្នុងនោះគ្រប់គ្នាក៏បានឃើញនាងរៀបចំតុបតែងដោយជ្រើសរើសយកពណ៍មាស មើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោរខ្លាំងណាស់ អ្វីដែលកាន់តែចាប់អារម្មណ៍ កូនប្រុសអ្នកនាងទទួលបានចំណងដៃជាគ្រឿងអលង្ការ​ និងលុយជាច្រើនទៀតផង។

តាមរយៈរូបភាពនៅក្នុងកម្មវិធីនេះផងដែរ ហ្វេនៗជាច្រើនក៏បាននាំគ្នាជូនពរតារាស្រីរូបនេះ និងគ្រួសារកាន់តែមានសុភមង្គលឡើង ពិសេសនោះគឺកូនប្រុសរបស់នាងឲ្យគេធំឡើងមានសុខភាពល្អនិងឆ្លាតវៃទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាទិដ្ឋិភាពក្នុងកម្មវិធីខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី