អីយ៉ា! តាំងពីបានសង្សារសេដ្ឋីមក Taew Natapohn កាន់តែហ៊ានបញ្ចេញភាពសុិចសុី!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែក្រោយពេលតារាស្រី Taew Natapohn បើកបង្ហាញទំនាក់ទំនងស្នេហាជាមួយសេដ្ឋីប្រាក់វាល់លាន ត្រូវបានមហាជនមួយចំនួនរិះគន់ក៏ពិតមែន តែតារាស្រីរូបនេះហាក់បីដូចជាមិនខ្វល់ ព្រោះនាងគឺជាការសម្រេចចិត្តរបស់ខ្លួន ហើយបែរជាកាន់តែលេងខ្លួនស្រស់ស្អាត និងបញ្ចេញភាពសិុចសុីថែមទៀតផង។

ជាក់ស្ដែងថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតសម្លៀកបំពាក់ហាត់ប្រាណ ដោយបញ្ចេញសម្រស់ដើមទ្រូងយ៉ាងទ្រលុកទ្រលុន ឃើញហើយពិតជាទាក់ទាញភ្នែកមហាជនខ្លាំងណាស់ ខណៈកន្លងមកនាងពុំសូវដែលបញ្ចេញបែបនេះនោះទេ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ តារាស្រីរូបនេះ ហើយក៏ភ្ញាក់ផ្អើលដែលក្រោយពេលមានទំនាក់ទំនងស្នេហាជាគូស្នេហ៍ថ្មី នាងក៏ផ្លាស់ប្ដូរខ្លួនកាន់តែបង្ហាញភាពសុិចសុីទាក់ទាញខ្លាំងឡើងៗ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី