ក្រោយពីតារាល្បីទូទាំងអេស៊ានរបស់ប្រទេសថៃលោក Sarunyoo បានបាត់បង់ជីវិតមិនបានប៉ុន្មានថ្ងៃផងស្រាប់តែប្រពន្ធផុសវីឌីអូ…..!

ជាពេលមួយដែលក្រុមគ្រួសារកំពុងតែធ្វើចិត្តទទួលយកការពិតដែលបានបាត់បងមនុស្សជាទីស្រលាញ់ក្នុងគ្រួសារ ដោយលោក Sarunyoo បានលាចាកលោកនេះទៅនិងគ្មានថ្ងៃត្រលប់វិលវិញឡើយ។

លោកបានបាត់បង់ជីវិតដោយសារតែជម្ងឺមហារីកថ្លើម ក្នុងអាយុទើបតែ 59 ឆ្នាំតែប៉ុណ្ណោះ។ Hatthaya ជាភរិយារបស់លោកបានផុសវីឌីអូមួយក្នុង Instagram ផ្ទាល់ខ្លួន ដែលបង្ហាញពីសកម្មភាពរបស់ស្វាមីកំពុងតែសម្រាក់ព្យាបាលក្នុងមន្ទីពេទ្យព្រមជាមួយកូនស្រីភ្លោះទាំងរបស់កំពុងតែចាប់ដៃលោកឪពុកម្ខាងម្នាក់ហើយច្រៀងបទសំណព្វចិត្តនៅក្បែរៗគ្រែ ទាំងដែលកូនទាំងពីរមិនទាន់ចេះច្រៀងស្ទាត់ផងតែនេះក៏ដោយសារតែចង់ឲ្យឪពុកមានក្ដីសុខនិងបានស្ងប់ចិត្ត។

“ច្រៀងឲ្យប៉ាស្ដាប់ នៅថ្ងៃសៅរ៍ទី 06/06/20 Phi Tua ចូលចិត្តបទនេះណាស់’bohemian rhapsody’ Nun-Nang ប្រាប់ថាមិនទាន់ចេះច្រៀង តែចង់ឲ្យប៉ាបានស្ដាប់ Phi Tua លើកមេដៃឲ្យ បងស្ដាប់ឮទេ”

ធ្វើឲ្យអ្នកគាំទ្រហូទឹកភ្នែកតាមនិងបានផ្ដល់កម្លាំងចិត្តពីចម្ងាយដល់ក្រុមគ្រួសាររបស់លោក ហើយខាង sanook.com ក៏សូមផ្ដល់កម្លាំងចិត្តនិងជូនពរដល់ក្រុមគ្រួសាររ​បស់លោកមានកម្លាំងតស៊ូទៅមុខគ្រប់ៗគ្នាផងដែរ។

អត្ថបទដោយ : នីត្តា