Teaw ស៊ិចស៊ីពេកធ្វើឲ្យអ្នកគាំទ្ររិះគន់ធ្ងន់ជាងមុនដោយប្រើពាក្យអាក្រក់ស្ទើរតែ….!! (មានរូប)

ត្រលប់មកផ្ដល់ស្នាមញញឹមសារជាថ្មីដល់អ្នកគាំទ្ររបស់ខ្លួនក្រោយពីនាងបានផុសពាក្យមួយដែលបង្កប់អត្ថន័យថា ទទេស្អាត,មិនមានរូបរាង អត្ថន័យនេះក៏បានធ្វើឲ្យហ្វេនៗមានការព្រួយបារម្ភថាតើមានរឿងអ្វីកើតឡើងចំពោះនាង?

ថ្មីៗនាង Teaw  ក៏បានផុសរូបភាពរបស់ខ្លួនដែលពោរពេញទៅដោយស្នាមញញឺមក្រោយពីទើបនិងហាត់ប្រាណរួច។ តែរឿងនេះបែបជាធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចចូលមក comment រិះគន់លើរូបរាងនាងថា៖ “រកកន្លែងស្អាតមិនឃើញ មិនដឹងស្អាតត្រង់ណា” អ្នកខ្លះទៀតក៏និយាយថា ឈប់ស្រលាញ់ហើយ ព្រោះមួយរយៈនេះថតស៊ិចស៊ីពេក។

តែ comment ទាំងអស់នេះនាងមិនបានយកចិត្តទុកដាក់អ្វីទេ ចំណែកឯអ្នកគាំទ្រមួយចំនួនធំក៏បានចូលមកផ្ដល់កម្លាំងចិត្តជាច្រើនព្រមទាំងសុំឲ្យនាងឧស្សាហ៍ផុសរូបដែលពោរពេញទៅដោយស្នាមញញឹមផងដែរ។

អត្ថបទដោយ : នីត្តា