តាំងពីចាប់ផ្ដើមចាក់បញ្ចាក់លើកដំបូងមកម្លេះ តារាសម្ដែងនាង Mew Nittha ធ្លាប់បានបង្ហាញអារម្មណ៍រីករាយរំភើបចិត្តយ៉ាងខ្លាំង ព្រោះតែរឿងភាគថ្មី«My Husband In Law» របស់នាងជាមួយលោក Mark Prin ទទួលបានការគាំទ្រយ៉ាងខ្លាំងស្ទើរមិននឹកស្មានដល់ទាំងក្នុងនិងក្រៅប្រទេស។
ទាក់ទិននឹងរឿងនេះដែរ ក្រោយពេលចាក់បញ្ចប់ Mew ត្រូវបានគេសួរពីអារម្មណ៍លើកដំបូងរបស់នាង ថាតើមានហេតុផលអ្វីខ្លះ ដែលបណ្ដាលចិត្តឲ្យ Mew ព្រមទទួលសម្ដែងរឿងនេះ?
ជាអ្វីដែលនៅក្នុងចិត្តស្រាប់ ភ្លាមៗ Mew បានឆ្លើយតបថា ហេតុផលដែលបានធ្វើឲ្យរូបនាងព្រមទទួលសម្ដែងក្នុងរឿងខាងលើនេះដោយមិនអាចខកខានបានគឺមាន៥ ទី១ ព្រោះមានភីអេនជាអ្នកដឹកនាំរឿង ទី២ព្រោះមានភីអេវជាអ្នកគ្រប់គ្រង ទី៣ព្រោះមាន Mark ជាតួឯក ទី៤ព្រោះ Mew លេងជាតួឯក និងទី៥ចុងក្រោយនោះ រឿងនេះមានតួសម្ដែងជាច្រើនទៀតសុទ្ធតែជាមនុស្សពូកែៗ។
ទោះបីជាបានបញ្ចប់ទៅហើយក៏ពិតមែន ប៉ុន្តែភាពយន្តភាគរឿង«My Husband In Law» នៅតែត្រូវបានហ្វេនអ្នកទស្សនារំលឹករាល់ថ្ងៃ ថែមទាំងមិនទាន់អស់ចិត្ត អ្នកខ្លះដល់ថ្នាក់ចង់ឲ្យតួឯកប្រុសស្រីទាំងពីរក្នុងរឿងនេះ Mark និង Mew ឆាប់មានរឿងភាគថ្មីជាមួយគ្នាបន្តទៀត ព្រោះអ្នកទាំងពីរពិតជាសម្ដែងបានល្អនឹងស៊ីចង្វាក់គ្នាខ្លាំងណាស់៕