គ្មានអ្នកណាទាយត្រូវ អាយុពិត រប​ស់ Tangmo បើមុខក្មេងម្លឹងៗ

ជាច្រើនឆ្នាំណាស់មកហើយ ដែលតារាស្រីថៃ Tangmo បានប្រឡូកក្នុងសិល្បៈ តែទោះជាយ៉ាងណា រូបនាង នៅតែទទួលបានភាពល្បីល្បាញដដែល ដែលជារឿយៗ នាងត្រូវបាន ក្រុមហ៊ុន ហៅនាងថតម៉ូត និងថតស្ពតនានាជាច្រើន។

ប៉ុន្តែបើងាកមើលសម្រស់តារាស្រីវ័យរូបនេះវិញ គឺនៅតែវ័យក្មេង និងស្រស់ស្អាត មិនចាញ់តារាផ្សេងៗនោះទេ បើថ្វីបើពេលនេះ នាងឈានដល់វ័យ 35ឆ្នាំក៏ដោយ តែគ្រប់យ៉ាង មិនថា មុខមាត់ រូបរាង គឺមិនឲ្យចាញ់ តារាផ្សេងៗ ដែលមានអាយុតិចជាងនាងនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះដែរ បើតាមមើលរូបថតរបស់នាង នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម គេសង្កេតឃើញថា ស្ទាយលេងខ្លួន និងការស្លៀកពាក់របស់នាង នៅតែឡូយឆាយ និងទាន់សម័យ ដូចដើម គ្មានការផ្លាស់ប្តូរអ្វីបន្តិចឡើយ។

ជាពិសេស អ្នកគាំទ្រជាច្រើន មានការច្រណែននឹងសម្រស់របស់នាងយ៉ាងខ្លាំង ដែលអាយុខ្ទង់សាមជាងប៉ុណ្ណឹងហើយ នៅតែស្រស់ស្អាត និងលេចធ្លោដដែលយ៉ាងដូច្នេះ៕