អាចនិយាយបានថាពេលនេះប៉ុស្តន៍លេខ 3 កំពុងតែមានភាពអ៊ូអរនិងពេញនិយមខ្លាំងនៅក្នុងឆ្នាំថ្មីនេះ ព្រោះឆ្នាំថ្មីនេះចាត់ទុកថាជាឆ្នាំមាសរបស់ប៉ុស្តន៍លេខ 3 ទើបតែពាក់កណ្ដាលឆ្នាំសោះគ្រប់រឿងភាគទាំងអស់គឺសុទ្ធតែទាក់ទាញអ្នកគាំទ្រចូលមកទស្សនាច្រើនលើសលុប ជាពិសេសរឿង My husband in law។ គ្រប់រឿងទាំងគឺសុទ្ធតែជាស្នាដៃរបស់អ្នកដឹកនាំដែលមានទេពកោសល្យ Ann thongprasom ហើយក៏ទទួលបានស្ទុះឡើងជាអ្នកលេខ 1 ក្រុងការដឹកនាំសម្ដែងផងដែរ។
ចំពោះរឿងថ្មី Forecasting hide love ថ្វីត្បិតតែតទើបនិងចាក់ផ្សាយតែក៏ធ្វើឲ្យអ្នកដឹកនាំសម្ដែងញ៉ាប់ដៃញ៉ាប់ជើងខ្លាំងសម្រាប់វគ្គថ្មីៗផងដែរ។
ជាក់ស្ដែងក៏មានតារាស្រីវ័យក្មេងមានទាំងរូបសម្រស់មានទាំងទេពកោសល្យបានចុះកុងត្រាជាមួយប៉ុស្ដន៍ផងដែរ នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រព្រោះថាមានការទទឹងរងចាំមើលចំពោះរឿងថ្មីៗខាងមុខនេះតើអ្នកណាប៉ះគ្នាខ្លះ? ព្រោះតែក្នុងនោះក៏មានតារាល្បីៗជាច្រើនដួងកាន់ប៊ិចចុះហត្ថលេខាបន្ដកុងត្រាជាមួយប៉ុស្ដន៍លេខ 3 រយៈពេលវែងគឺ 6 ឆ្នាំ ដូចជាលោក Natthawut លោក Mario និងកញ្ញា Bella Ranee ។ ចាំមើលថានិងមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះសម្រាប់ការប៉ះគ្នារវាងតារាថ្មីនិងតារាជើងចាស់?
អត្ថបទដោយ : នីត្តា