ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងចំពោះគូរ Alex-Toey ដោយសារតែពួកគេទាំងពីលែងផ្អែមល្ហែមចំពោះគ្នាដូចពីមុនហើយ។ ជាក់ស្ដែង Alex បានចេញមុខបកស្រាយជាសាធារណៈជាលើកដំបូងទទួលស្គាល់ថាខ្លួនបានបញ្ចប់ឈ្មោះជាសង្សាជាមួយ Toey យ៉ាងពិតប្រាកដមែន ព្រោះតែមានការព្រមព្រៀងទាំងសងខាងទើបការបញ្ចប់នេះប្រកបទៅដោយគ្មានបញ្ហាឡើយ។
មើលទៅ Toey មួយរយៈក៏មានការស្ងប់ស្ងាត់ដែរ?
តាមពិតទៅយើងទាំងពីរបានកាត់បន្ថយទំនាកទំនងគ្នាមកមួយរៈហើយតែពួកយើងមិនបានប្រាប់អ្នកណាឬក៏ប្រកាសជាសាធារណៈឡើយ។
មូលហេតុតើមកពីអ្វី?
យើងមិនបានឈ្លោះគ្នា មិនមានបញ្ហាអ្វីជាមួយគ្នា ហើយក៏គ្មានអ្នកណាសាងកំហុសអ្វីសោះឡើយ តែវាកើតចេញពីការដែលយើងទាក់ទងគ្នាមកយូរដែរហើយ ប្រហែលជា 3ឆ្នាំ យើងបានយល់ពីគ្នា ស្វែងយល់គ្នា សិក្សាពីគ្នា ខ្ញុំចង់ប្រាប់បងថាយើងនៅមានរឿងជាច្រើនដែលត្រូវរៀនពីគ្នា វាជារឿងមួយដែលអ្នកស្រលាញ់គ្នាពិតប្រាកដ បំណងល្អពិតប្រាកដ និយាយគ្នាពិតប្រាកដថា តើយើងគួរតែដើរផ្លូវមួយណា វាអាចជាផ្លួវល្អជាងនេះតែរយៈពេល 3ឆ្នាំដែលយើងទាក់ទងគ្នាគឺយើងនៅតែរកមិនឃើញផ្លូវល្អជាងនិងពិតមែន។
លុបឈ្មោះជាសង្សាមកនៅត្រឹមជាមិត្តពិតមែនឬ?
ពិតមែនហើយ តាមពិតទៅវាពិតជាពិបាកសម្រាប់យើងទាំងពីរខ្លាំងណាស់ និយាយឲ្យត្រង់ៗទៅគឺពួកយើងទាំងពីរនៅមានចិត្តស្រលាញ់គ្នា បារម្ភនិងបំណងល្អចំពោះគ្នាទៅវិញទៅមកនៅឡើយ ល្អត្រង់ថារាល់ថ្ងៃយើងអាចនិយាយគ្នា ពិភាក្សាគ្នាទោះជាខាងណាមានបញ្ហាក៏ដោយ ព្រោះពេលនេះយើងទាំងពីរសុទ្ធតែខូចចិត្តដូចគ្នា។
សោកស្ដាយពេលវេលាកន្លងមកដែរទេ?
សោកស្ដាយណាស់ ទាំងស្ដាយទាំងខូចចិត្ត ដូចដែលបានប្រាប់ចឹងថារយៈពេលដែលទាក់ទងគ្នាគឺទាំងពីរបានក្លាយជាមនុស្សធំជាងមុន យើងមានពេលវេលាល្អជាមួយគ្នា មានបទពិសោធន៍ល្អៗ បានរៀនពីគ្នា សិក្សាពីគ្នា នាងបានធ្វើឲ្យខ្ញុំធំធាត់ជាងមុនទទួលស្គាល់ការពិត ហើយអគុណខ្លាំងណាស់ ហើយសោកស្ដាយបំផុតព្រោះយើងមានរឿងល្អដែលត្រូវចងចាំជាច្រើន។
បើមានឨកាសតើអាចនិងត្រលប់មកមានទំនាក់ទំនងគ្នាម្ដងទៀតទេ?
វាជារឿងអនាគតខ្ញុំផ្ទាល់ក៏មិនអាចនិយាយបានដែលថានៅពេលខាងនិងទៅជាយ៉ាងណា ដឹងតែពេលនេះយើងជាមិត្តល្អនិងគ្នា បារម្ភនិងបំណងល្អចំពោះគ្នាជានិច្ច។
អត្ថបទដោយ : នីត្តា