តារាសម្តែង ម៉ូ លីនណា ខណៈពេលកាន់តែស្អាតជាងមុន នាងបានបង្ហាញខ្លួននៅមាត់សមុទ្រលើកោះរុងខេត្តព្រះសីហនុ បង្អួតសម្រស់របស់នាងធ្វើឱ្យអ្នកគាំំទ្រពេញចិត្តយ៉ាងខ្លាំង ហើយជាពិសេសប្រុសៗនាំលង់នឹងសម្រស់របស់នាង។
កាលពីសប្តាហ៍កន្លងមកនេះ តារាវ័យក្មេងកញ្ញា ម៉ូ លីនណា បានទៅលំហែរកាយនៅឯមាត់សមុទ្រលើកោះរុង ដោយស្លៀកឈុតលំហែកាយពណ៌ក្រហមបង្អួតសាច់សខ្ចីរបស់នាង។
កញ្ញា ម៉ូ លីនណា បាននិយាយថា ទៅដើរលេងលើកនេះ គ្រាន់ចង់ដើរលំហែរកាយឱ្យសប្បាយចិត្តបន្ថូរអារម្មណ៍ធូរស្បើយពីវិបត្តិកូវិដ១៩ ដែលប៉ះពាល់ដល់ការងារសិល្បៈជាច្រើន។ ទៅលេងសមុទ្រនៅលើកោះរុង ពិតជាសប្បាយជាមួយទេសភាពស្អាត តែថារឿងសិចស៊ីនោះ នាងថាមិនហ៊ានសិចស៊ីខ្លាំងទេ គ្រាន់តែធម្មតាៗប៉ុណ្ណោះ ហើយក៏អគុណដល់អ្នកគាំទ្រនិងសរសើរនាងផងដែរ។
សូមបញ្ជាក់ថា កញ្ញា ម៉ូ លីនណា បានប្រឡូកក្នុងសិល្បៈវិស័យសិល្បៈប្រមាណជាង៤មកឆ្នាំហើយ ដោយចាប់ផ្តើមចេញពីអាជីពសម្តែង ហើយក្នុងឆ្នាំំ២០១៩ នាងក៏បានចាប់អាជីពជាពិធីការិនី លេចមុខទាំងក្នុងកម្មវិធីសង្គមនិងកម្សាន្ត។
ជាមួយគ្នានោះផងដែរ ក្រៅពីអាជីពសិល្បៈ នាងតែងតែខំប្រឹរកលក់ឥវ៉ាន់តាមអនឡាញ ដោយទទួលការគាំទ្រនិងជាតារាមានប្រជាប្រិយភាពម្នាក់៕