ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះអ្នកនាង ឱក សុគន្ធកញ្ញា បានរៀបការកសារគ្រួសារយ៉ាងមានសុភមង្គល ហើយក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលអ្នកនាងបានបង្ហោះសារជូនពរថ្ងៃកំណើតរបស់លោក ណុប បាយ៉ារិទ្ធិ និងបង្ហើបថាអ្នកនាងធ្លាប់ Crush លើលោកអស់រយៈពេលជាច្រើនឆ្នាំថែមទៀតផង។
ក្នុងនោះអ្នកនាងបានរៀបរាប់ថា «រំលឹកឡើងវិញកាលពីខ្ញុំមានអាយុ ១២ឆ្នាំ ខ្ញុំបានចេញ Album ចម្រៀងជាមួយគាត់ហើយខ្ញុំតែងតែទុកគាត់ជា Crush រហូតមក ដល់ខ្ញុំអាយុ ១៥ឆ្នាំ ក្រុមគ្រួសាររបស់ខ្ញុំបានរៀបចំពិធីខួបកំណើតយ៉ាងធំសម្រាប់ខ្ញុំ ហើយពេលនោះមនុស្សម្នាក់ដែលខ្ញុំរង់ចាំ និងសង្ឃឹមថាគេហ្នឹងចូលរួមនោះគឺជាគាត់ ទីបំផុតគាត់ពិតជាមកចូលរួម ពេលនោះបើនិយាយពីអារម្មណ៍ពិបាកបកស្រាយណាស់ ប៉ុន្តែចាប់ពីពេលនោះរហូតដល់សព្វថ្ងៃនេះគាត់គឺជាមិត្តរួមការងារ ជាបងប្រុសល្អម្នាក់ តែងតែមានការស្រឡាញ់ និងផ្ដល់កម្លាំងចិត្តលើកទឹកចិត្ត គ្រប់ពេលតែងតែជួយដោយគ្មានលក្ខខណ្ឌ ។ រីករាយថ្ងៃកំណើតបងសម្លាញ់ សូមទេវតាតាមថែរក្សាបង ឲ្យមានសំណាងល្អ ជោគជ័យក្នុងឆាកជីវិត មានក្តីសុខទាំងកាយចិត្ត»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ហើយក៏បាននាំគ្នាបញ្ចេញសារជូនពរថ្ងៃកំណើតលោក ណុប បាយ៉ារិទ្ធគ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី