ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya Urasaya កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគ ពិសេសនោះគឺមុខមាត់ដ៏ស្រស់ស្អាតរបស់នាងផ្ទាល់នេះតែម្ដង។
ដោយឡែកមិនត្រឹមតែសម្រស់ស្អាតនោះទេ បើយើងងាកទៅចាប់អារម្មណ៍ពីការងារផ្ទះរបស់តារាស្រីរូបនេះវិញ នាងពិតជាពូកែខ្លាំងណាស់ ដូចមើលក្នុងរូបភាពទិដ្ឋិភាពផ្ទះរបស់នាងជាច្រើន មើលទៅការរៀបចំពិតជាមានរបៀបរាប់រយ និងស្រស់ស្អាតខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ មិនត្រឹមតែស្រស់ស្អាតនោះទេ ហើយថែមទាំងពូកែរៀបចំផ្ទះយ៉ាងមានរបៀបគួរឲ្យទាក់ទាញទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី